ទំព័រនេះ RSS

Recommend, understand -

របស់សំខាន់ដែលអ្នកគួរតែយកតាមខ្លួននៅពេលហាត់ប្រាណ1. Gym accessoriesសម្ភារ:ហាត់ប្រាណដូចជា ខ្សែក្រវ៉ាត់ចង្កេះ, ខ្សែការពារកដៃ និង សម្ភារ:ផ្សេងៗទៀត ជារបស់ចម្បងដែលអ្នកគួរតែយកតាមខ្លួនពេលហាត់ប្រាណ ព្រោះថាសម្ភារ:ទាំងនោះអាចជួយកាត់បន្ថយការគ្រោះថ្នាក់ដែលកើតមាននៅអំឡុងពេលហាត់ប្រាណ និង ជួយដល់រក្សាទម្រង់ក្នុងការហាត់របស់អ្នកផងដែរ។2. Gym Bagនៅពេលដែលអ្នកទៅហាត់ប្រាណ ប្រាកដណាស់អ្នកនឹងយកនូវរបស់របរផ្ទាល់ខ្លួន ដែលខ្លះជារបស់មានតម្លៃដូចជាទូរស័ព្ទដៃ សោរឡាន ឬ សោរម៉ូតូ កាបូបលុយ និង របស់របរចាំបាច់ជាច្រើនទៀត។ ការមានកាបូបហាត់ប្រាណដែលមានចំណុះផ្ទុកធំ​ និង មានច្រើនថត គឺពិតជាសំខាន់ណាស់ ព្រោះថាវាអាចជួយដល់ការរៀបចំរបស់របរឲ្យមានសណ្តាប់ធ្នាប់ ដែលជៀសវាងការបាត់ និង ងាយស្រួលក្នុនាប់ ដែលជៀសវាងការបាត់ និង ងាតយលងការយកតាមខ្លួន។3. កន្សែងផ្ទាល់ខ្លួននៅកន្លែងហាត់ប្រាណមួយចំនួនធំ តែងតែផ្តល់ជូននូវកន្សែងសម្រាប់អ្នកប្រើប្រាស់នៅក្នុងបរិវេណកន្លែងហាត់ប្រាណរបស់ពួកគេ ហើយអ្នកអាចនឹងគិតថាមិនចាំបាច់យកទៅខ្លួនឯងក៏បាន។ ប៉ុន្តែសូមចងចាំថាកន្សែងនៅកន្លែងហាត់ប្រាណត្រូវបានប្រើរួម ថ្វីត្បិតតែកន្សែងនៅកន្លែងហាត់ប្រាណតែងតែត្រូវបានគេបោកសម្អាតជាប្រចាំក៏ដោយ ក៏អ្នកគួរតែប្រើប្រាស់កន្សែងផ្ទាល់ខ្លួនដែលប្រើដោយអ្នកតែម្នាក់ឯងគឺវាប្រសើរជាង។ 4. ដបទឹកដែលអាចប្រើប្រាស់បានច្រើនដងនៅពេលដែលអ្នកធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកនឹងត្រូវការទឹកច្រើន​ ដូចនេះហើយការមានដបទឹកដែលមានចំណុះធំល្មមគឺជារឿងល្អមួយ។ អ្នកគួរតែត្រៀមដបទឹកដែលមានចំណុះចាប់ពី 1 លីត្រ ឡើង ព្រោះថាការរក្សាបរិមាណជាតិទឹកសមស្រប គឺជារឿងចាំបាច់ក្នុងការធ្វើលំហាត់ប្រាណ។ 5. កាសស្តាប់ចម្រៀងចម្រៀងនឹងជួយដល់ការហាត់ប្រាណរបស់អ្នក ហើយប្រសិនបើអ្នកប្រើប្រាស់កាសកម្រិតខ្ពស់ដែលមាន Noise Cancellation ទៀតនោះ​ អ្នកប្រាកដជាភ្លេចរាល់សម្លេងរំខានដែលនៅជុំវិញខ្លួនរបស់អ្នក វាប្រៀបដូចពិភពលោកនេះមានតែអ្នកជាមួយនឹងដុំដែករបស់អ្នកតែប៉ុណ្ណោះ។6. សម្លៀកបំពាក់ហាត់ប្រាណដែលសមស្របទៅហាត់ប្រាណស្លៀកសម្លៀកបំបាក់ធ្វើការគេអត់ឲ្យចូលមែន? បាទ មិនមាននរណាស្តីឲ្យអ្នកចំពោះការស្លៀកពាក់របស់អ្នកទេ ប៉ុន្តែការជ្រើសរើសសម្លៀកបំពាក់ហាត់ប្រាណដែលសមស្រប នឹងផ្តល់នូវផាសុកភាពក្នុងការហាត់ប្រាណ។ 7. ស្បែកជើងប៉ាតតាស្បែកជើងប៉ាតតាគឺជាជម្រើសល្អបំផុតក្នុងការពាក់ហាត់ប្រាណ ព្រោះវានឹងមិនងាយរបូតចេញពីជើងរបស់់អ្នក ហើយវាក៏ផ្តល់ការការពារដល់ជើងរបស់អ្នកបានមួយកម្រិតផងដែរ។ 8. គ្រឿងកម្ចាត់ក្លិនខ្លួនមិនល្អនៅពេលដែលចេញញើស ក្លិនខ្លួនមិនល្អនឹងសាយភាយឡើង វាជារឿងធម្មតាទេសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែអ្នកគួរតែព្យាយាមកាត់បន្ថយក្លិនខ្លួនមិនល្អ ព្រោះថាវាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកនៅជុំវិញខ្លួន។ សាកស្រម៉ៃថាអ្នកកំពុងហាត់ប្រាណហត់ពិបាកដកដង្ហើមផង ស្រាប់តែពេលដកដង្ហើមក៏ធុំក្លិនស្អុយទៀត តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ការប្រយ័ត្នចំពោះក្លិនខ្លួនគឺជារឿងដែលអ្នកគួរធ្វើមិនថានៅក្នុងកន្លែងហាត់ប្រាណ ឬ កន្លែងណាក៏ដោយ៕

មើលលម្អិត

Beginner, How to Use, protein, Recommend -

ការជ្រើសរើសផលិតផលអាហារបំប៉នដើម្បីប្រើប្រាស់គឺជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់អ្នកទើបចាប់ផ្តើម។ នៅក្នុងអត្ថបទមួយនេះ​ ហាងយើងខ្ញុំសូមលើកពីផលិតផលមួយចំនួនដែលសាកសមសម្រាប់អ្នកទើបចាប់ផ្តើមប្រើប្រាស់ផលិតផលអាហារបំប៉ន។ប្រភេទជំនួយកម្លាំង: អ្នកអាចនឹងឆ្ងល់ថាតើសារធាតុកាហ្វេអ៊ីនជួយអ្វីខ្លះដល់ការហាត់ប្រាណ។ កាហ្វេអ៊ីនមានសារ:សំខាន់ក្នុងការជួយដល់ការហាត់ប្រាណរបស់អ្នកឈានដល់កម្រិតអតិបរិមា ដោយវាផ្តល់កម្លាំងដល់អ្នក ជួយដល់អ្នកក្នុងការផ្តោតអារម្មណ៍ និង ជួយដុតខ្លាញ់ក្នុងរាងកាយ។ ផលិតផលហាត់ប្រាណដែលមានសារធាតុកាហ្វេអ៊ីន ដែលពេញនិយមជាងគេគឺប្រភេទ Pre-Workout ហើយវាក៏មានច្រើនប្រភេទ និង ច្រើនកម្រិតផងដែរ។ ខាងក្រោមនេះជាប្រភេទ Pre-Workout កម្រិតស្រាលដែលអ្នកទើបចាប់ផ្តើមប្រើប្រាស់ផលិតផលអាហារបំប៉នអាចសាកល្បងក្នុងការប្រើប្រាស់បាន។

មើលលម្អិត

Beginner, How to Use, protein, Recommend -

ការជ្រើសរើសផលិតផលអាហារបំប៉នដើម្បីប្រើប្រាស់គឺជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់អ្នកទើបចាប់ផ្តើម។ នៅក្នុងអត្ថបទមួយនេះ​ ហាងយើងខ្ញុំសូមលើកពីផលិតផលមួយចំនួនដែលសាកសមសម្រាប់អ្នកទើបចាប់ផ្តើមប្រើប្រាស់ផលិតផលអាហារបំប៉ន។BCAAs: BCAAs ជាផលិតផលអាមីណូអាស៊ីតដែលផលិតនូវអាមីណូអាស៊ីតមួយចំនួនដែលមិនមាននៅក្នុងរាងកាយយើង។ BCAAs ជួយបង្កើនសមត្ថភាពក្នុងការហាត់ប្រាណឲ្យកាន់តែប្រសើរជាងមុន ជួយកាត់បន្ថយរបួសសាច់ដុំ ជួយឲ្យរាងកាយស្រូបយកប្រូតេអ៊ីនបានកាន់តែប្រសើរ និង ជួយជួសជុលសាច់ដុំផងដែរ។ នៅក្នុងរូបខាងក្រោមនេះ ជាផលិតផល BCAAS មួយចំនួន ដែលកំពុងពេញនិយមនៅលើទីផ្សារ។

មើលលម្អិត

Beginner, How to Use, protein, Recommend -

ការជ្រើសរើសផលិតផលអាហារបំប៉នដើម្បីប្រើប្រាស់គឺជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់អ្នកទើបចាប់ផ្តើម។ នៅក្នុងអត្ថបទមួយនេះ​ ហាងយើងខ្ញុំសូមលើកពីផលិតផលមួយចំនួនដែលសាកសមសម្រាប់អ្នកទើបចាប់ផ្តើមប្រើប្រាស់ផលិតផលអាហារបំប៉ន។Fish Oil: Fish Oil ឬ ខ្លាញ់ត្រីជាផលិតផលអាហារបំប៉នដ៏ល្អសម្រាប់អ្នកហាត់ប្រាណ។ ខ្លាញ់ត្រី មានសារធាតុ Omega-3 ដែលជួយដល់ការ Recover របស់សាច់ដុំ។ ផលិតផលនេះក៏ជួយដល់ការស្រូបយកប្រូតេអ៊ីនរបស់រាងកាយ និង ជួយដល់ការបង្កើនសាច់ដុំផងដែរ។ ខាងក្រោមនេះជាផលិតផល Fish Oils ឬ ខ្លាញ់ត្រី ដែលលក់ដាច់ជាងគេនៅក្នុងហាងរបស់យើងខ្ញុំ។

មើលលម្អិត

Beginner, How to Use, protein, Recommend -

ជ្រើសរើសផលិតផលអាហារបំប៉ន - ម្សៅប្រូតេអ៊ីន! ការជ្រើសរើសផលិតផលអាហារបំប៉នដើម្បីប្រើប្រាស់គឺជាការសម្រេចចិត្តដ៏ពិបាកមួយ ...

មើលលម្អិត