Terms of service
ទិដ្ធភាពទូទៅ
គេហទំព័រនេះត្រូវបានប្រតិបត្តិការដោយហាង 8Home។ តាមរយៈគេហទំព័រនេះ, ពាក្យថា យើង,ពួកយើង និង របស់យើង គឺសំដៅដល់ហាង 8Home។ ការផ្តល់ជូនរបស់ 8Home តាមរយៈគេហទំព័រនេះ រួមបញ្ចូលទាំងពត៌មានផ្សេងៗ, សម្ភារ និង សេវាកម្មទៅកាន់លោកអ្នកដែលជាអតិថិជន គឺត្រូវបានកំណត់ដោយការយល់ព្រមទៅលើលក្ខខណ្ឌ, គោលការណ៍ និងការជូនដំណឹងទាំងឡាយដែលមានចែងនៅក្នុងនេះ។
តាមរយៈការចូលមកកាន់គេហទំព័រ និង/ឬ ធ្វើការបញ្ជាទិញពីខាងយើង, អ្នកបាននឹងភ្ជាប់ជាមួយនឹង សេវាកម្ម និង បានយល់ស្របជាមួយនឹងលក្ខខណ្ឌតទៅនេះ ("លក្ខខណ្ឌនៃសេវាកម្ម" ,"លក្ខខណ្ឌ") ដោយរួមបញ្ជូលទាំងលក្ខខណ្ឌបន្ថែម និង គោលការណ៍ដែលបញ្ជាក់នៅទីនេះ ឬ មាននៅក្នុងតំណលីង។ លក្ខខណ្ឌនៃសេវាកម្មទាំងនេះគឺត្រូវបានប្រើប្រាស់លើអតិថិជនគ្រប់រូបដែលបានប្រើប្រាស់គេហទំព័រនេះ ដោយរួមបញ្ចូលទាំង អ្នកស្វែងរក, អ្នកលក់, អតិថិជន, ឈ្មួញ និងឬ អ្នកចូលរួម នៃមាតិកា។
សូមអានលក្ខខណ្ឌនៃសេវាកម្មទាំងនេះដោយប្រុងប្រយ័ត្នមុនពេលដែលអ្នកចូល ឬ ប្រើប្រាស់គេហទំព័ររបស់យើង។ ដោយចូលឬប្រើប្រាស់ផ្នែកណាមួយនៃគេហទំព័រ, អ្នកបានយល់ស្របក្នុងការធ្វើតាមលក្ខខណ្ឌនៃសេវាកម្មទាំងនេះ។ ប្រសិនបើលោកអ្នកមិនយល់ស្របជាមួយនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ, អ្នកប្រហែលជាមិនអាចចូលក្នុងគេហទំព័រ ឬប្រើប្រាស់សេវាកម្មណាមួយឡើយ។
លក្ខខណ្ឌពិសេសថ្មីៗ ឬ សម្ភារដែលត្រូវបានបន្ថែមទៅក្នុងហាង គឺជាកម្មវត្ថុនៃលក្ខខណ្ឌនៃសេវាកម្ម។ អ្នកអាចមើលឡើងវិញនៃលក្ខខណ្ឌនៃសេវាកម្មកំណែចុងក្រោយបង្អស់បានគ្រប់ពេលនៅក្នុងទំព័រនេះ។ យើងរក្សាសិទ្ធក្នុងការធ្វើបច្ចុប្បន្នភាព, កែប្រែ ឬ ជំនួសផែ្នកណាមួយនៃលក្ខខណ្ឌនៃសេវាកម្មនេះ ដោយបង្ហោះ ការធ្វើបច្ចុប្បន្នភាព និងកែប្រែ ទៅលើគេហទំព័ររបស់យើង។ វាជាទំនួលខុសត្រូវរបស់លោកអ្នកក្នុងការឆែកមើលឲ្យទៀងទាត់សម្រាប់ការផ្លាស់ប្តូរផ្សេងៗ។ ការបន្តក្នុងការប្រើប្រាស់គេហទំព័រទោះបីជាមានការផ្លាស់ប្តូរបង្ហាញឲ្យឃើញពីការយល់ស្របក្នុងការទទួលយកការផ្លាស់ប្តូរផ្សេងៗ។
ទំនាក់ទំនងពត៌មាន
រាល់សំណួរទាំងអស់ដែលទាក់ទងនឹងលក្ខខណ្ឌនៃសេវាកម្មគួរតែផ្ញើមកកាន់យើងខ្ញុំតាមរយៈ
- ផ្ញើមកកាន់សារអេឡិចត្រូនិច: 8homecambodia@gmail.com
- ទំនាក់ទំនងតាមលេខ: 010321412-099321412