Refund policy
ពួកយើងមានគោលការណ៍សងប្រាក់វិញក្នុងរយៈពេល 15 ទៅ 30 ថ្ងៃ បន្ទាប់ពីយើងទទួលបានទំនិញរបស់អ្នកដែលបញ្ជូនត្រលប់មកវិញ។
ដើម្បីអាចបញ្ជូនត្រលប់មកយើងវិញបាន, ទំនិញរបស់អ្នកត្រូវតែស្ថិតនៅក្នុងលក្ខណដូចពេលដែលអ្នកទទួលបាន, មិនរហែក ឬ មិនត្រូវបានប្រើប្រាស់, មានស្លាក និង ស្ថិតក្នុងការទម្រង់វេចខ្ចប់ដើម។ អ្នកក៏ត្រូវភ្ជាប់មកជាមួយនឹងបង្កាន់ដៃដែលបញ្ជាក់ពីការបញ្ជាទិញផងដែរ។
ដើម្បីចាប់ផ្តើមការបញ្ជូនត្រលប់មកវិញ,អ្នកអាចទាក់ទងមកកាន់ពួកយើងតាមរយៈ 8homecambodia@gmail.com។ ប្រសិនបើការបញ្ជូនត្រលប់មកវិញរបស់អ្នកត្រូវបានយល់ព្រម, ពួកយើងនឹងផ្ញើស្លាកសញ្ញានៃការបញ្ជូនទំនិញមកវិញ ជាមួយនឹងការណែនាំអំពីរបៀប និង កន្លែងដែលអ្នកត្រូវផ្ញើកញ្ចប់មក។ ទំនិងដែលបញ្ជូនត្រលប់មកវិញដោយមិនបានស្នើរសុំជាមុននឹងមិនត្រូវបានទទួលឡើយ។
លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ពេលជាមួយនឹងសំណួរដែលទាក់ទងនឹងការបញ្ជូនទំនិញត្រលប់មកវិញតាមរយៈ 8homecambodia@gmail.com
ការបែកបាក់ និង បញ្ហាផ្សេងៗ
សូមពិនិត្យមើលទំនិញរបស់អ្នកបន្ទាប់ពីទទួលបាន និង ទាក់ទងមកកាន់ពួកយើងភ្លាមៗប្រសិនបើទំនិញនោះមិនប្រក្រតី, បែកបាក់ ឬ ក៏ខុសពីការបញ្ជាទិញរបស់អ្នក ដើម្បីឲ្យពួកយើងអាចវាយតម្លៃ និង កែប្រែបញ្ហាទាំងនោះបាន។
ការសងប្រាក់វិញ
ពួកយើងនឹងជូនដំណឹងទៅអ្នកវិញបន្ទាប់ពីទទួលបាន និង ពិនិត្យមើលទំនិញដែលលោកអ្នកផ្ញើត្រលប់មកវិញ និង ប្រាប់ទៅអ្នកវិញថាការសងប្រាក់ត្រូវបានអនុញ្ញាតិឬអត់។ ប្រសិនបើអនុញ្ញាតិ, លោកអ្នកនឹងទទួលបានសំណងតាមរយៈវិធីនៃការទូទាត់របស់អ្នក។ សូមចំណាំថាធនាគារឬក្រុមហ៊ុនក្រេឌីតកាតរបស់អ្នកត្រូវការពេលខ្លះដើម្បីប្រតិបត្តិសំណងរបស់អ្នក។