របស់សំខាន់ដែលអ្នកគួរតែយកតាមខ្លួននៅពេលហាត់ប្រាណ
1. Gym accessories
សម្ភារ:ហាត់ប្រាណដូចជា ខ្សែក្រវ៉ាត់ចង្កេះ, ខ្សែការពារកដៃ និង សម្ភារ:ផ្សេងៗទៀត ជារបស់ចម្បងដែលអ្នកគួរតែយកតាមខ្លួនពេលហាត់ប្រាណ ព្រោះថាសម្ភារ:ទាំងនោះអាចជួយកាត់បន្ថយការគ្រោះថ្នាក់ដែលកើតមាននៅអំឡុងពេលហាត់ប្រាណ និង ជួយដល់រក្សាទម្រង់ក្នុងការហាត់របស់អ្នកផងដែរ។
2. Gym Bag
នៅពេលដែលអ្នកទៅហាត់ប្រាណ ប្រាកដណាស់អ្នកនឹងយកនូវរបស់របរផ្ទាល់ខ្លួន ដែលខ្លះជារបស់មានតម្លៃដូចជាទូរស័ព្ទដៃ សោរឡាន ឬ សោរម៉ូតូ កាបូបលុយ និង របស់របរចាំបាច់ជាច្រើនទៀត។ ការមានកាបូបហាត់ប្រាណដែលមានចំណុះផ្ទុកធំ និង មានច្រើនថត គឺពិតជាសំខាន់ណាស់ ព្រោះថាវាអាចជួយដល់ការរៀបចំរបស់របរឲ្យមានសណ្តាប់ធ្នាប់ ដែលជៀសវាងការបាត់ និង ងាយស្រួលក្នុនាប់ ដែលជៀសវាងការបាត់ និង ងាតយលងការយកតាមខ្លួន។
3. កន្សែងផ្ទាល់ខ្លួន
នៅកន្លែងហាត់ប្រាណមួយចំនួនធំ តែងតែផ្តល់ជូននូវកន្សែងសម្រាប់អ្នកប្រើប្រាស់នៅក្នុងបរិវេណកន្លែងហាត់ប្រាណរបស់ពួកគេ ហើយអ្នកអាចនឹងគិតថាមិនចាំបាច់យកទៅខ្លួនឯងក៏បាន។ ប៉ុន្តែសូមចងចាំថាកន្សែងនៅកន្លែងហាត់ប្រាណត្រូវបានប្រើរួម ថ្វីត្បិតតែកន្សែងនៅកន្លែងហាត់ប្រាណតែងតែត្រូវបានគេបោកសម្អាតជាប្រចាំក៏ដោយ ក៏អ្នកគួរតែប្រើប្រាស់កន្សែងផ្ទាល់ខ្លួនដែលប្រើដោយអ្នកតែម្នាក់ឯងគឺវាប្រសើរជាង។
4. ដបទឹកដែលអាចប្រើប្រាស់បានច្រើនដង
នៅពេលដែលអ្នកធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកនឹងត្រូវការទឹកច្រើន ដូចនេះហើយការមានដបទឹកដែលមានចំណុះធំល្មមគឺជារឿងល្អមួយ។ អ្នកគួរតែត្រៀមដបទឹកដែលមានចំណុះចាប់ពី 1 លីត្រ ឡើង ព្រោះថាការរក្សាបរិមាណជាតិទឹកសមស្រប គឺជារឿងចាំបាច់ក្នុងការធ្វើលំហាត់ប្រាណ។
5. កាសស្តាប់ចម្រៀង
ចម្រៀងនឹងជួយដល់ការហាត់ប្រាណរបស់អ្នក ហើយប្រសិនបើអ្នកប្រើប្រាស់កាសកម្រិតខ្ពស់ដែលមាន Noise Cancellation ទៀតនោះ អ្នកប្រាកដជាភ្លេចរាល់សម្លេងរំខានដែលនៅជុំវិញខ្លួនរបស់អ្នក វាប្រៀបដូចពិភពលោកនេះមានតែអ្នកជាមួយនឹងដុំដែករបស់អ្នកតែប៉ុណ្ណោះ។
6. សម្លៀកបំពាក់ហាត់ប្រាណដែលសមស្រប
ទៅហាត់ប្រាណស្លៀកសម្លៀកបំបាក់ធ្វើការគេអត់ឲ្យចូលមែន? បាទ មិនមាននរណាស្តីឲ្យអ្នកចំពោះការស្លៀកពាក់របស់អ្នកទេ ប៉ុន្តែការជ្រើសរើសសម្លៀកបំពាក់ហាត់ប្រាណដែលសមស្រប នឹងផ្តល់នូវផាសុកភាពក្នុងការហាត់ប្រាណ។
7. ស្បែកជើងប៉ាតតា
ស្បែកជើងប៉ាតតាគឺជាជម្រើសល្អបំផុតក្នុងការពាក់ហាត់ប្រាណ ព្រោះវានឹងមិនងាយរបូតចេញពីជើងរបស់់អ្នក ហើយវាក៏ផ្តល់ការការពារដល់ជើងរបស់អ្នកបានមួយកម្រិតផងដែរ។
8. គ្រឿងកម្ចាត់ក្លិនខ្លួនមិនល្អ
នៅពេលដែលចេញញើស ក្លិនខ្លួនមិនល្អនឹងសាយភាយឡើង វាជារឿងធម្មតាទេសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែអ្នកគួរតែព្យាយាមកាត់បន្ថយក្លិនខ្លួនមិនល្អ ព្រោះថាវាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកនៅជុំវិញខ្លួន។ សាកស្រម៉ៃថាអ្នកកំពុងហាត់ប្រាណហត់ពិបាកដកដង្ហើមផង ស្រាប់តែពេលដកដង្ហើមក៏ធុំក្លិនស្អុយទៀត តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ការប្រយ័ត្នចំពោះក្លិនខ្លួនគឺជារឿងដែលអ្នកគួរធ្វើមិនថានៅក្នុងកន្លែងហាត់ប្រាណ ឬ កន្លែងណាក៏ដោយ៕