JNX Sports The Omen 50 Servings
JNX Sports The Omen 50 Servings
ជាផលិតផលប្រេន JNX Sports
Transform រាងកាយរបស់អ្នកជាមួយនឹងផលិតផលគុណភាពខ្ពស់របស់ JNX Sports
- 300mg នៃ កាហ្វេអ៊ីនក្នុង 1 serving
- ជួយដល់ការធ្វើមេតាបូលីសក្នុងខ្លួនរបស់អ្នក
- ផ្តល់កម្លាំង និង ជួយដល់ការផ្តោតអារម្មណ៍ក្នុងការហាត់
- រាល់គ្រឿងផ្សំ និង បរិមាណត្រូវបានបង្ហាញទាំងអស់
របៀបប្រើប្រាស់: សាកល្បងកម្រិតរបស់ផលិតផលជាមុន។ បន្ទាប់មក ប្រើម្តង 1 serving (2 គ្រាប់) ជាមួយអាហារពេលព្រឹក និង 1 serving (2 គ្រាប់) ទៀត ជាមួយនឹងអាហារពេលថ្ងៃត្រង់។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ, ប្រើ 60 ថ្ងៃ ជាមួយនឹងរបបអាហារត្រឹមត្រូវ និង ការហាត់ប្រាណទៀងទាត់។ សូមទទួលទានទឹក 8 ទៅ 10 កែវក្នុង 1 ថ្ងៃ។
បម្រាម: ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ អាយុលើសពី 18 ឆ្នាំ។ ហាមប្រើប្រាស់ 6 ម៉ោងមុនពេលចូលដេក។ ហាមប្រើលើសពី 4 គ្រាប់ក្នុងអំឡុងពេល 24 ម៉ោង។ សូមប្រើប្រាស់តាមការណែនាំ។
ហាមប្រើប្រាស់ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬ ទទួលការព្យាបាល។ បញ្ឈប់ការប្រើប្រាស់ និង ពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញាមិនប្រក្រតី។ ពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកធ្លាប់ទទួលបានការព្យាបាល ឬ មានរោគវិនិច្ឆ័យ ឬ គ្រួសារមានប្រវត្តិលក្ខខណ្ឌសុខភាព ឬ ក៏អ្នកកំពុងតែប្រើប្រាស់ថ្នាំ។ ពិគ្រោះជាមួយនឹងគ្រូពេទ្យរបស់អ្នកមុនពេលចាប់ផ្តើមរបបអាហារ ឬ កម្មវិធីហាត់ប្រាណ។ ផលិតផលនេះមានផ្ទុកសារធាតុកាហ្វេអ៊ីន។ អ្នកដែលមានប្រតិកម្មជាមួយនឹងសារធាតុកាហ្វេអ៊ីនអាចនឹងជួបប្រទះរោគសញ្ញាមួយចំនួនដូចជា ពិបាកក្នុងការសម្រាក, មានភាពភ័យ, ញ័រខ្លួន, ឈឺក្បាល, ថប់ទ្រូង, បេះដូងលោតញាប់ និង ពិបាកក្នុងការគេង។ ហាមប្រើប្រាស់ជាមួយនឹងផលិតផលដែលមានជាតិកាហ្វេអ៊ីនផ្សេងទៀតដូចជា កាហ្វេ តែ សូដា ផលិតផលអាហារបំប៉នផ្សេង ឬ ថ្នាំផ្សេងៗ។ បញ្ឈប់ការប្រើប្រាស់ 2 អាទិត្យមុនពេលទទួលការវះកាត់។ ហាមប្រើប្រាស់ផលិតផលនេះលើសពី 8 អាទិត្យជាប់គ្នា។ ហាមប្រើប្រាស់ប្រសិនបើអ្នកមានបញ្ហាបេះដូង ការគេង ឬ ការថប់ទ្រូង។ ហាមប្រើប្រាស់លើសកម្រិតដែលបានណែនាំ។ ការប្រើប្រាស់លើសកម្រិតនឹងមិនធ្វើឲ្យលទ្ធផលកាន់តែប្រសើរនោះទេ និង មិនត្រូវបានណែនាំផងដែរ។ មិនគួរប្រើប្រាស់ប្រសិនបើ seal សុវតិ្ថភាពរបក ឬ បាត់។ សូមទុកនៅកន្លែងត្រជាក់ និង ស្ងួត។ សូមទុកឲ្យឆ្ងាយពីក្មេង។