ហេតុអ្វីទើប NEED Pure Whey មានតម្លៃថ្លៃជាងគេ?

នៅលើទីផ្សារបច្ចុប្បន្នមានម្សៅប្រូតេអ៊ីនជាច្រើនប្រភេទនិងច្រើនម៉ាកប៉ុន្តែមានតែប្រូតេអ៊ីនតែប៉ុន្មានប្រភេទប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ផលិតផលម្សៅប្រូតេអ៊ីនដែលពេញនិយមទាំងនោះមានតម្លៃ និង សារធាតុបំប៉នប្រហាក់ប្រហែលគ្នា។ ជាក់ស្ដែងសម្រាប់ម្សៅប្រូតេអ៊ីនទូទៅដែលមានចំណុះ 2 ផោន ឬ ប្រហែល 1 គីឡូមានតម្លៃចន្លោះពី 25$ ទៅ 35$។ ដោយឡែកផលិតផល NEED Pure Whey ដែលជាម្សៅប្រតេអ៊ីនរបស់ក្រុមហ៊ុន NEEDSUPPS ដែលទើបតែឈានចូលទីផ្សារប្រទេសកម្ពុជាក្រោយគេ បែរជាត្រូវបានដាក់លក់ក្នុងតម្លៃមួយដែលថ្លៃជាងគេទៅវិញ។

តើកត្តាអ្វីខ្លះដែលធ្វើឲ្យផលិតផលមួយនេះមានតម្លៃលើសគេ?

កត្តាសំខាន់ៗ 4 ដែលធ្វើឲ្យម្សៅប្រតេអ៊ីនរបស់ NEEDSUPPS មានតម្លៃថ្លៃជាងផលិតផលរបស់ក្រុមហ៊ុនផ្សេងគឺ:

  1. បរិមាណប្រូតេអ៊ីនខ្ពស់: ក្នុង 50g ឬ 1 Serving នៃម្សៅ NEED Pure Whey មានប្រូតេអ៊ីន 36.17g និង 1 ស្លាបព្រាពេញនៃម្សៅប្រូតេអ៊ីន (70g) មានបរិមាណប្រូតេអ៊ីន 50g ដែលខ្ពស់ជាងគេបើប្រៀបជាមួយផលិតផលម៉ាកផ្សេងទៀត។ ដើម្បីជួយឲ្យសាច់ដុំលូតលាស់បានល្អ រាងកាយត្រូវការ 2.2g នៃមួយគីឡូក្នុងខ្លូន។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ម្សៅប្រូតេអ៊ីន NEED Pure Whey 2 ស្លាបព្រានោះអ្នកត្រូវការបរិមាណប្រូតេអ៊ីនបន្តិចបន្តួចប៉ុណ្ណោះដើម្បីបំពេញតម្រូវប្រូតេអ៊ីនចាំបាច់ប្រចាំថ្ងៃរបស់អ្នក។
  2. បរិមាណ BCAA’S ខ្ពស់: ក្នុង 50g ឬ 1 Serving នៃម្សៅ NEED Pure Whey មាន BCAA’S 8.28g 1ស្លាបព្រាពេញនៃម្សៅប្រូតេអ៊ីន (70g) មានបរិមាណ BCAA’S 9.8g ។ BCAA’S ជាសារធាតុសំខាន់មួយក្នុងការជួយដល់ការលូតលាស់របស់សាច់ដុំ និង ការ Recovery របស់រាងកាយ។
  3. ជាតិស្ករទាប: ក្នុង 50g ឬ 1 Serving នៃម្សៅ NEED Pure Whey មានជាតិស្ករទាបបំផុតត្រឹមតែ 0.08g តែប៉ុណ្ណោះ ដែលល្អបំផុតសម្រាប់រាងកាយ និង មិនធ្វើឲ្យយើងធាត់នោះទេ។
  4. ផលិតផលប្រូតេអ៊ីនដែលបង្កើតឡើងជាមួយវត្ថុធាតុដើមគុណភាពខ្ពស់ និង មានរសជាតិឆ្ងាញ់ ដើម្បីធានាលើគុណភាពទៅដល់អ្នកប្រើប្រាស់។
ទាំងអស់នេះជាកត្តាដែលធ្វើឲ្យផលិតផល NEED Pure Whey មានតម្លៃថ្លៃជាងផលិតផលផ្សេងទៀត។ លោកអ្នកអាចសាកប្រើប្រាស់ NEED Pure Whey ដើម្បីឲ្យបានដឹងពីគុណភាព និង ប្រសិទ្ធភាពនៃផលិតផលនេះ។

សម្រាប់ព័ត៌មានលម្អិតរបស់ NEED Pure Whey សូមចុចលើរូបភាពផលិតផលខាងក្រោមនេះ

Back to blog

Leave a comment

Please note, comments need to be approved before they are published.