ឥទ្ធិពលនៃអាហារូបត្ថម្ភមកលើសុខភាពរបស់អ្នក

ទម្លាប់ទទួលទានអាហារដែលមិនល្អគឺជាកត្តាមួយចម្បងដែលធ្វើឲ្យប្រជាជនអាមេរិកកើតជម្ងឺធាត់ ។​ ប្រហែល​ 1ភាគ3(33.8%) នៃមនុស្សពេញវ័យនៅអាមេរិកគឺលើសទម្ងន់ និង​ ប្រហែល 17% ឬ ប្រមាណ 12.5 លាននាក់​នៃកុមារនិងមនុស្សវ័យជំទង់​ដែលមានអាយុចន្លោះពី 2-19 ឆ្នាំ លើសទម្ងន់។ របបអាហារអាក្រក់អាចនឹងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលអាចបង្កើតជាជម្ងឺកាចសាហាវ និង រហូតដល់បង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង។ គេបានសង្កេតឃើញថាមនុស្សចាប់ផ្តើមកើតជម្ងឺរាំរ៉ៃនៅអាយុកាន់តែក្មេង​ ដូចជាជម្ងឺលើសឈាម និង ទឹកនោមផ្អែមប្រភេទ 2 ដែលបណ្តាលមកពីរបបអាហារមិនល្អ និង ការឡើងទម្ងន់។ កុមារគួរតែទម្លាប់ទទួលទានរបបអាហារល្អពីក្មេង ដែលទម្លាប់នេះនឹងជួយឲ្យពួកគេមានសុខភាពល្អពេញមួយជីវិតរបស់គេ។​

ដោយគ្រាន់តែទទួលទានរបបអាហារដែលល្អ អ្នកបានផ្តល់ឲ្យរាងកាយអ្នកនូវអ្វីដែលចាំបាច់ និង​ ជួយឲ្យអ្នកមានសុខភាពល្អ ស្វាហាប់ និង​ រឹងមាំ។ 


ប្រភព៖ https://www.hhs.gov

Back to blog

Leave a comment

Please note, comments need to be approved before they are published.