ក្រៅពីការហាត់ប្រាណ, ការទទួលទានអាហារដែលមានប្រតេអ៊ីនខ្ពស់ និង មានសារធាតុបំប៉ន់គ្រប់គ្រាន់ហើយនោះ ការគេងឲ្យបានគ្រប់គ្រាន់ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យសាច់ដុំលូតលាស់ផងដើរ។ បើយោងទៅតាមការពន្យល់របស់អ្នកជំនាញ នៅអំឡុងពេលដែលអ្នកគេង រាងកាយរបស់អ្នកនឹងផលិតអរម៉ូនដែលអរម៉ូនទាំងនោះនឺងចូលទៅជួយដល់ការលូតលាស់របស់សាច់ដុំរបស់អ្នក។ ហើយការគេងដែលគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យនោះគឺ ចាប់ពី 7 ទៅ 9 ម៉ោងក្នុងមួយយប់។ ដូចនេះប្រសិនបើអ្នកចង់ឲ្យសាច់ដុំរបស់អ្នកលូតលាស់បានល្អ និង មានសុខភាពរឹងមាំ សូមគេងឲ្យបានគ្រប់គ្រាន់។
ប្រភព: https://www.popsugar.com/fitness/How-Many-Hours-Sleep-Do-You-Need-Muscle-Growth-46190015