ការជ្រើសរើសផលិតផលអាហារបំប៉ន - ម្សៅប្រូតេអ៊ីន

ការជ្រើសរើសផលិតផលអាហារបំប៉នដើម្បីប្រើប្រាស់គឺជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់អ្នកទើបចាប់ផ្តើម។ នៅក្នុងអត្ថបទមួយនេះ​ ហាងយើងខ្ញុំសូមលើកពីផលិតផលមួយចំនួនដែលសាកសមសម្រាប់អ្នកទើបចាប់ផ្តើមប្រើប្រាស់ផលិតផលអាហារបំប៉ន។

ម្សៅប្រូតេអ៊ីន: ម្សៅប្រូតេអ៊ីនជាផលិតផលអាហារបំប៉នដ៏ពេញនិយម​ និង សំខាន់បំផុតសម្រាប់អ្នកហាត់ប្រាណ មិនថាជាអ្នកទើបចាប់ផ្តើមហាត់ប្រាណ ឬ អ្នកធ្លាប់ហាត់ប្រាណយូរឆ្នាំនោះទេ។ មូលហេតុដែលផលិតផលប្រភេទនេះសំខាន់ ព្រោះថាសម្រាប់អ្នកហាត់ប្រាណ រាងកាយគឺត្រូវការប្រូតេអ៊ីនដើម្បីទៅជួសជុល និង ជួយដល់ការលូតលាស់របស់សាច់ដុំ។ ជាមធ្យមរាងកាយរបស់យើងត្រូវការ​ប្រូតេអ៊ីន 0.8g ក្នុង 1kg នៃទម្ងន់របស់យើង។ ដូចនេះប្រសិនបើអ្នកមានទម្ងន់ 60kg នោះរាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីន ប្រមាណ 48g។ ជាទូទៅរាងកាយទទួលបានប្រូតេអ៊ីនពីរបបអាហារ ប៉ុន្តែដោយសារតែការរៀបចំរបបអាហារពេលខ្លះមិនបានត្រឹមត្រូវល្អ និង មិនអាចបំពេញតម្រូវការប្រូតេអ៊ីនដែលរាងកាយត្រូវការ យើងត្រូវប្រើផលិតផលម្សៅប្រតេអ៊ីនដើម្បីបំពេញនូវប្រតេអ៊ីនដែលខ្វះនោះ។ នៅក្នុងរូបខាងក្រោមនេះ ជាផលិតផលប្រូតេអ៊ីនមួយចំនួន ដែលកំពុងពេញនិយមនៅលើទីផ្សារ។

Back to blog

Leave a comment

Please note, comments need to be approved before they are published.