កំហុសទូទៅទាំង 8 ដែលតែងតែកើតមាននៅពេលហាត់ប្រាណ

  1. មិនបានកំដៅសាច់ដុំឲ្យបានត្រឹមត្រូវ: ការដែលកំដៅសាច់ដុំដោយការធាក់កង់ ឬ រត់លើម៉ាស៊ីន 5 ទៅ 10 នាទីនោះមិនមែនជាការកំដៅសាច់ដុំល្អបំផុតនោះទេ។ អ្នកគួរតែចាប់ផ្តើមពីការពត់ខ្លួនឲ្យបានត្រឹមត្រូវ
  2. តិចនិចក្នុងការហាត់ប្រាណមិនបានល្អ : ការប្រើប្រាស់តិចនិចមិនបានត្រឹមត្រូវក្នុងអំឡុងពេលហាត់ប្រាណអាចបង្កជារបួស និង ការឈឺចាប់រយ: ពេលវែង។ អ្នកគួរតែសាកសួរពីរបៀបហាត់ប្រាណដែលត្រឹមត្រូវពីបុគ្គលដែលអ្នកគិតថាអាចជួយណែនាំអ្នកបាន
  3. លើកធ្ងន់ លឿនពេក: ជាការពិតដែលកើតឡើងទៅលើបុរសភាគច្រើន ដែលពួកគាត់តែងតែចាប់ផ្តើមលើកគីឡូធ្ងន់នៅពេលដែលទើបតែចាប់ផ្តើមការហាត់ ដើម្បីបង្អួតស្រីស្អាតនៅក្នុងក្លឹប។ តែការធ្វើបែបនេះ មិនមែនជារឿងត្រឹមត្រូវទេ អ្នកគួរតែចាប់ផ្តើមពីគីឡូស្រាល ហើយព្យាយាមរក្សាទម្រង់ហាត់ឲ្យបានត្រឹមត្រូវ និង ឡើងគីឡូបន្តិចម្តង
  4. លើកស្រាលយូរពេក: ដើម្បីទទួលបានលទ្ធផលប្រសើរអ្នកគួរតែតម្លើងគីឡូក្នុងការហាត់។ ប្រសិនបើអ្នកនៅតែរក្សាការលើកគីឡូស្រាលរហូតនោះ រាងកាយរបស់អ្នកនឹងគ្មានការផ្លាស់ប្តូរឡើយ
  5. ការដកដង្ហើមមិនត្រឹមត្រូវ: នៅពេលដែលអ្នកហាត់ប្រាណចង្វាក់បេះដូងអ្នកនឹងលោតខ្ពស់ អ្នកគួរតែរក្សាការដកដង្ហើមតាមច្រមុះ និង ដកដង្ហើមចេញតាមមាត់(មនុស្សភាគច្រើនដកដង្ហើមចូលតាមមាត់នៅពេលដែលពួកគេហាត់ប្រាណ)
  6. ការជ្រើសរើសលំហាត់មិនសូវត្រឹមត្រូវ: អ្នកគួរតែជ្រើសរើសលំហាត់ប្រាណដែលផ្តោតលើក្រុមសាច់ដុំច្រើនក្នុងពេលតែមួយដូចជា Squat, deadliftsជាដើម
  7. ការរៀបចំលំហាត់ប្រានមិនសូវត្រឹមត្រូវ: អ្នកគួរតែបែងចែករៀបចំលំហាត់ប្រាណដែលមានប្រសិទ្ធភាពដោយផ្អែកលើគោលដៅរបស់អ្នក
  8. ខ្វះការខិតខំ: ការខិតខំជារឿងចាំបាច់ដើម្បីសម្រេចបានគោលដៅរបស់អ្នក


  9. ប្រភពពី: https://www.redbull.com/au-en/common-gym-mistakes
    Back to blog

    Leave a comment

    Please note, comments need to be approved before they are published.