ប្រាំចំណុចដែលអ្នកត្រូវដឹងពីម្សៅប្រូតេអ៊ីន!

អ្នកអាចគិតថាម្សៅប្រូតេអ៊ីនគឺជាម្សៅនៅក្នុងកំប៉ុងដែលមិនសូវមានសុវត្ថិភាពក្នុងការប្រើប្រាស់ ហើយភាគច្រើនគឺមានតែអ្នកហាត់ប្រាណសាច់ដុំធំៗប៉ុណ្ណោះដែលប្រើប្រាស់។ តែការពិតទៅម្សៅប្រូតេអ៊ីននេះគឺវាល្អសម្រាប់មនុស្សគ្រប់គ្នា ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឺមដែលបង្កើតឡើងដោយអាស៊ីតអាមីណូ ដែលផ្តុំគ្នាដើម្បីជួយដល់ការលូតលាស់របស់សាច់ដុំ។ ប្រូតេអ៊ីក៏មាននៅក្នុងផលិតផលសាច់សត្វដូចជា សាច់ ស៊ុត និង ទឹកដោះគោ ឬ រុក្ខជាតិដូចជា សណ្តែក និង គ្រាប់ធុញ្ញជាតិផ្សេងៗទៀត។

តើអ្វីទៅជាម្សៅ វេរ_ប្រូតេអ៊ីន (WHEY PROTEIN)?

ម្សៅវេរប្រូតេអ៊ីនគឺជាល្បាយនៃប្រូតេអ៊ីនទឹកដោះគោ ផលិតជាផលិតផលផ្សំសម្រាប់ការបង្កើតឈីស។ វាផ្ទុកទៅដោយអាស៊ីតអាមីណូគ្រប់គ្រាន់ និង សម្បូរសារធាតុឡុកស៊ីន អ៊ីសូឡុកស៊ីន និង វាលីន ដែលជាសារធាតុសំខាន់ជម្រុញដល់ការលូតលាស់របស់សាច់ដុំ និង ការថែទាំសាច់ដុំ។ វាក៏ជាប្រភពនៃ កាល់ស្យូម មាញ៉េស្យូម និង ផុសហ្វររ៉ូសផងដែរ។

ហេតុអ្វីបានជាយើងត្រូវការម្សៅវេរប្រូតេអ៊ីន?

សម្រាប់អ្នកដែលចង់បានរាងស្អាតមិនថាតាមរយ:ការដើរហាត់ប្រាណ ហាត់យូហ្គា ឬ ហែលទឹកនោះទេ អ្នកនឹងត្រូវការប្រូតេអ៊ីន ដើម្បីបង្កើនម៉ាសរបស់សាច់ដុំអ្នក និង កម្លាំងរបស់អ្នក។ ប្រូតេអ៊ីនក៏ជួយបំពេញនូវការឃ្លានអាហាររបស់អ្នក ដែលអាចជួយឲ្យអ្នកស្រកគីឡូ និង ជួយថែទាំឆ្អឹង សាច់ដុំ សក់ និង ស្បែក។

រាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនខ្លាំងបំផុតបន្ទាប់ពីការធ្វើលំហាត់ប្រាណ ដើម្បីជួយឲ្យសាច់ដុំលូតលាស់ និង ជួយថែទាំសរសៃសាច់ដុំដែលដាច់ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ។

ប៉ុន្តែម្សៅវេរប្រូតេអ៊ីនគឺមានប្រយោជន៍ច្រើនជាងការជួយដល់ការហាត់ប្រាណរបស់អ្នកទៅទៀត។ ស្វែងយល់ពីអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលទាំង 5 ដែលម្សៅវេរប្រូតេអ៊ីនផ្តល់ឲ្យអ្នកទាំងនៅក្នុងនិងក្រៅក្លឹបហាត់ប្រាណ

1. វាជួយឲ្យអ្នកស្រកគីឡូ

អ្នកវិទ្យសាស្រ្តជនជាតិអាមេរិកបានរកឃើញថាការបង្កើនកម្រិតប្រូតេអ៊ីនក្នុងអាហារស្របពេលដែលរក្សាកម្រិតកាបូអ៊ីដ្រាត និង បន្ថយកម្រិតជាតិខ្លាញ់ក្នុងរបបអាហារ នឺងធ្វើឲ្យវាក្លាយជារបបអាហារដែលជួយដល់ការសម្រកគីឡូបានល្អជាងរបបអាហារផ្សេងៗទាំងអស់។

វេរប្រូតេអ៊ីនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពឃ្លានជាងប្រភេទអាហារបំប៉នផ្សេងទៀត។ ក្នុងការសិក្សាមួយរបស់ជនជាតិហូឡង់ដ៍បានបង្ហាញថា អ្នកដែលទទួលទានម្សៅវេរប្រូតេអ៊ីនជាមួយអាហារពេលព្រឹកមានអារម្មណ៍ឆ្អែតជាងអ្នកដែលទទួលទានទឹកសណ្តែក ឬ ម្សៅប្រូតេអ៊ីន Casein។

2. វាជួយដល់ប្រព័ន្ធការពាររាងកាយ

ការសិក្សារបស់ជនជាតិកាណាដាបានរកឃើញថាម្សៅវេរប្រូតេអ៊ីនអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ ដោយឡែកការស្រាវជ្រាវរបស់អាមេរិកបានបង្ហាញថាវាជួយកោសិកាឈាមសមួយប្រភេទដែលអាចជួយរាងកាយពីវីរុសនិងបាក់តេរីមួយចំនួន។

3. ជួយដល់សុខភាពបេះដូង

ភស្តុតាងពីប្រទេសអូស្ត្រាលីបានបង្ហាញថាវេរប្រូតេអ៊ីនអាចពង្រឹងភាពរំញោចនៃអាំងសុយលីន ជួយការពារសរសៃឈាមពីការបំផ្លាញដែលបង្កឡើងដោយអាំងសុយលីន ដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជម្ងឺបេះដូង។

4. ជួយដល់ការជួសជួលសាច់ដុំ និងរាងកាយបន្ថែម

The antioxidant glutathione – essential for fighting free radicals and protecting cells from damage – is lost during exercise. But when cyclists were given whey powder supplements during Canadian trials, it prevented depletion of their glutathione levels, enabling them to recover more quickly than those given a placebo.

5. វេរប្រូតេអ៊ីនអាចជួយឲ្យធ្មេញអ្នកកាន់តែ ស

ព្រោះវាមានផ្ទុកនូវ Glycomacropeptide (GMP) ដែលជួយរារាំងការកើនឡើងនៃបាក់តេរីដែលបង្កឲ្យពុកធ្មេញ ជួយផ្តុំសារធាតុកាល់ស្យូមក្នុងមាត់ និង ជួយកែលំអធ្មេញឡើងវិញ។

Recommend supplements product for Protein
CLICK THIS 👉 https://8homestore.com/collections/all/protein

Source: https://www.hollandandbarrett.com/the-health-hub/sports-nutrition/protein/5-surprising-reasons-need-use-whey/

Back to blog

1 comment

Thanks for sharing! 😁🙏 Good Service and Good Product!

Anonymous

Leave a comment

Please note, comments need to be approved before they are published.