G-Power

  • តម្លៃពិសេស
  • តម្លៃដើម $18.00
Shipping calculated at checkout.


ជាផលិតផលស្រោមដៃហាត់ប្រាណជំនាន់ចុងក្រោយ ផ្តល់ការការពារពេញផ្ទៃបាតដៃ។ ជាមួយនឹងប៉ុងថ្មី (ដែលមានគុណភាពខ្ពស់ជាងប៉ុងធម្មតា 4 ដង) ធ្វើឲ្យស្រោមដៃនេះមានភាពទន់ និង ផាសុកភាពក្នុងការប្រើប្រាស់ ជាមួយនឹងភាពធន់សម្រាប់ការប្រើរយ:ពេលយូរផងដែរ។ ជាមួយនឹងរចនាបថដែលគ្របពេញផ្ទៃបាតដៃ ស្រោមដៃនេះជួយដល់ការពារបាតដៃរបស់អ្នកពីសភាពក្រិនស្បែកបាតដៃ និង​ ការឈឺចាប់ត្រង់បរិវេណបាតដៃ នៅពេលដែលលោកអ្នកធ្វើលំហាត់ប្រាណ។

ជួយដល់កដៃរបស់អ្នក: ផលិតផលនេះមានភ្ជាប់មកជាមួយនឹងមុខងារជួយទប់កដៃ ដែលអាចកាត់បន្ថយរបួសនៅពេលដែលអ្នកលើកគីឡូ។ ក្រណាត់ត្រង់បរិវេណរុំកដៃ មានសភាពយឺត និង ត្រូវបានកាត់មកក្នុងទំហំសមស្របដែលមិនធ្វើឲ្យវាមើលទៅធំនោះទេ ហើយវាមានតឹងល្អ រួមទាំងអាចឲ្យខ្យល់ចេញចូលបាន ដែលមិនបង្កឲ្យមានការបែកញើសឡើយ។

ផាសុកភាពគ្មានគូប្រៀប: ស្រោមដៃនេះ​បង្កើតឡើងពីវត្ថុធាតុដើមដែលស្រាល អាចឲ្យខ្យល់ចេញចូលបាន និង មានភាពយឺតតែមិនយារ ដែលជួយដល់ការធ្វើចលនា ផ្តល់ផាសុកភាព និង Fit ល្អ។ ជាមួយនឹងការធ្វើឲ្យខ្យល់ចេញចូលបានល្អ អ្នកអាចប្រើស្រោមដៃនេះមិនថាយូរប៉ុណ្ណាទេ​ដោយគ្មានអារម្មណ៍ថាហប់ដៃឡើយ ហើយផ្នែកខាងខ្នងដៃអាចដើរតួជាកន្សែងជូតញើសបានទៀតផង។

តើនរណាគួរតែទិញស្រោមដៃនេះ? ស្រោមដៃនេះសាកសមសម្រាប់អ្នកដែលទើបតែចាប់ផ្តើមហាត់ប្រាណដំបូង​ ជាពិសេសអ្នកដែលគិតថាពួកគេត្រូវការជំនួយក្នុងការទប់លំនឹងកដៃនៅពេលលើកគីឡូ។ ជាមួយនឹងជម្រើសទំហំ អ្នកអាច​ជ្រើសរើសយកទំហំណាមួយដែលល្មមនឹងកដៃរបស់អ្នក។ ផលិតផលនេះអាចប្រើបានទាំងបុរស និង ស្ត្រី។